កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង ៤០០ដុំដែល​គរ​នៅខាងត្បូងឆៀង​លិចប្រាសាទបាយ័ន

ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន។

Read more: កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង...

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​និង​ពង្រឹង​តួ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ​

ក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោងអភិរក្សអប្សរាអាល្លឺម៉ង់ (G.A.C.P) នៃប្រទេសអាឡឺម៉ង់កំពុងជួសជុលនិងពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោដែលរងការខូចខាត។

Read more: អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​និង​ពង្រឹង​តួ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះ​គោ​

សត្វ​ផ្សោត​សមុទ្រ​ទម្ងន់​ប្រមាណ​៨​០​គីឡូក្រាម​បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​

ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។

Read more: សត្វ​ផ្សោត​សមុទ្រ​ទម្ងន់​ប្រមាណ​៨​០​គីឡូក្រាម​បាន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ​

ក្រុម​ការងារ​អភិ​រក្ស​ប្រាសាទអង្គរ​នៃ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ប្រគល់​វត្ថុបុរាណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សាទុក

ក្រុមការងារអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា (CCSA) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានប្រគល់វត្ថុបុរាណចំនួន២២៧ប្រអប់ ដែលបានរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ដល់អាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។

Read more: ក្រុម​ការងារ​អភិ​រក្ស​ប្រាសាទអង្គរ​នៃ​រដ្ឋាភិបាល​ចិន​-​កម្ពុជា​ប្រគល់​វត្ថុបុរាណ...

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​កើន​ឡើង​៤​៩​ភាគរយ​ក្នុង​ខែ​មករា​

ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន១១៥,៥៣២នាក់ក្នុងខែមករាឆ្នាំ២០២៤កើនឡើង៤៩ភាគរយពីចំនួន៧៧,៤៣៦នាក់ក្នុងខែដូចគ្នាឆ្នាំ២០២៣។

Read more: ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​កើន​ឡើង​៤​៩​ភ...