ខេត្ត​សៀមរាប​ទទួល​ភ្ញៀវ​ទេសចរ​បានជា​ង​ ​១​១​ម៉ឺន​នាក់​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំនួនសរុបរហូតដល់ទៅ ១១៧,៦៧៧នាក់ កើនឡើង ១១,៥៦% បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ ១០៥,៤៨១នាក់។

Read more: ខេត្ត​សៀមរាប​ទទួល​ភ្ញៀវ​ទេសចរ​បានជា​ង​ ​១​១​ម៉ឺន​នាក់​...

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។

Read more: អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត...

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណមិនដែលខកខាន

មណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។

Read more: អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង...

ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ពិតជាសរសើរខ្លាំងណាស់

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញភ្ញៀវទេសចរដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់ និងរហូតដល់រាជធានីភ្នំពេញ ពេលជួបជាមួយភ្នាក់ងារសារ ព័ត៌មានពួកគាត់ម្នាក់ៗពោលសរសើរពីទេសភាពរមណីយដ្ឋានធម្មជាតិនៅទឹកធ្លាក់ភ្នំខៀវថា មានទេសភាព ស្រស់ស្អាតជាងគេនៅទូទាំងខេត្តប៉ៃលិន ជាពិសេស មានទឹកជ្រោះច្រើនជាន់អំណោយផលឱ្យពួកគាត់ អាចនាំគ្នាចុះទៅងូតលេងយ៉ាងត្រជាក់កាយសប្បាយចិត្ត ជាពិសេស នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះតែម្តង ។

Read more: ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ពិតជាសរសើរខ្លាំងណាស់