នៅថ្ងៃសុក្រទី ២៦ ខែកក្កដា បារាំងបើកសម្ពោធកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំជាយូរមកហើយ។ រៀបចំព្រឹត្តិការណ៍ ជាមោទនភាពធំបំផុតសម្រាប់បារាំង ដែលបានចំណាយថវិកាសន្ធឹកសន្ធាប់ នៅក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិញ្ញាសាកីឡាអូឡាំពិក។ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកលើកទី៣៣ បារាំងមិនត្រឹមមានឱកាសទាក់ទាញភ្ញៀវទេសចរ ឲ្យមកចាប់អារម្មណ៍ទស្សនាមើលសំណង់សា្ថបត្យកម្មរបស់បារាំងតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលបារាំង បង្ហាញស្នាដៃ ការច្នៃប្រឌិតប៉ិនប្រសប់របស់ខ្លួន ដែលចេះបង្កើតរៀបចំកីឡាអូឡាំពិក ដោយមិនខ្ជះខ្ជាយលុយរដ្ឋ ពោលគឺលុយរបស់ប្រជាជនបារាំងដែលជាអ្នកបង់ពន្ធ។
Read more: RFIអន្តរជាតិកីឡាអូឡាំពិក៖ បារាំងចំណាយលុយអស់តិចជាងចិន និងជប៉ុន
ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចគណបក្សប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំ និងសិស្សានុសិស្សនៃអង្គការដៃគូប្រឹក្សាកម្ពុជា(Mentors Cambodia)
Read more: អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូប្រឹក្សាកម្ពុជា ដាំដើមឈើចំនួន២៥០ដើម...
ខ្លោងទ្វារខាងលិច ក្នុងចំណោមខ្លោងទ្វារទាំង៤របស់ប្រាសាទបន្ទាយក្តី ដែលបានបញ្ចប់ការងារជួសជុលអភិរក្ស តាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) នៅចុងឆ្នាំ២០២៣កន្លងមក រួចផុតពីស្ថានភាពខូចខាតទ្រុឌទ្រោម ដោយពង្រឹងនូវគ្រឹះ ជួសជុលតួខ្លោងទ្វារដែលស្រុត ជញ្ជាំងហែក ហើយថ្មនៃរចនាសម្ពន្ធមួយចំនួនដែលរលុះធ្លាក់ត្រូវបានរៀបផ្គុំនៅទីតាំងដើម ផ្នែកខ្លះទៀតចាំបាច់ក៏ត្រូវប្រើថ្មថ្មីជំនួសដើម្បីភាពរឹងមាំឡើងវិញ។
Read more: សោភ័ណភាពក្រោយជួសជុលនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្
បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។
Read more: អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍