អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណមិនដែលខកខាន

មណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។

Read more: អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង...

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។

Read more: អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត...

ក្រុង​ក្រចេះ​ ​ជា​កន្លែង​ទេសចរណ៍​ល្អ​បំផុត​នៅ​អា​ស៊ីក្នុង​ឆ្នាំ​២​០​២​៤​

ក្រុងក្រចេះ ដែលមានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនានៅអាស៊ីក្នុងឆ្នាំ២០២៤ដែលចេញផ្សាយដោយ Travel + Leisure ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

Read more: ក្រុង​ក្រចេះ​ ​ជា​កន្លែង​ទេសចរណ៍​ល្អ​បំផុត​នៅ​អា​ស៊ីក្នុង​ឆ្នាំ​២​០​២​៤​

ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ពិតជាសរសើរខ្លាំងណាស់

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញភ្ញៀវទេសចរដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់ និងរហូតដល់រាជធានីភ្នំពេញ ពេលជួបជាមួយភ្នាក់ងារសារ ព័ត៌មានពួកគាត់ម្នាក់ៗពោលសរសើរពីទេសភាពរមណីយដ្ឋានធម្មជាតិនៅទឹកធ្លាក់ភ្នំខៀវថា មានទេសភាព ស្រស់ស្អាតជាងគេនៅទូទាំងខេត្តប៉ៃលិន ជាពិសេស មានទឹកជ្រោះច្រើនជាន់អំណោយផលឱ្យពួកគាត់ អាចនាំគ្នាចុះទៅងូតលេងយ៉ាងត្រជាក់កាយសប្បាយចិត្ត ជាពិសេស នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះតែម្តង ។

Read more: ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ពិតជាសរសើរខ្លាំងណាស់

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥៦០នាក់ បានចូលចតនៅខេត្តព្រះសីហនុលើកទី២

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៥៦០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជាលើកទី២ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

Read more: នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥៦០នាក់...

More Articles...

  1. គម្រោង​តុក្កតា​យក្ស​ឆ្នាំ​ ២​០​២​៤​ ធ្វើ​នៅ​ថ្ងៃ​ទី ​២​៤​ ​ខែកុម្ភៈ​
  2. អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ថា សន្ទុះភ្ញៀវទេសចរចិនមកកម្ពុជាបានកើនគួរឱ្យកត់សម្គាល់ នៅរដូវចូលឆ្នាំចិន
  3. រាជរដ្ឋាភិបាល កែសរដ្ឋបាលស្រុកវាលវែង ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការចុះផ្សាយតាមបណ្តាញសង្គម ទាក់ទងនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងធម្មជាតិខ្នាតតូច (ទឹកធ្លាក់ថ្មដាតូច) និងតំបន់ភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន)ម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព
  4. កម្ពុជា​ ​និង​ថៃ​ ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ទេសចរណ៍