កម្ពុជា​កត់ត្រា​កំណើនគួរឱ្យកត់សម្គាល់នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនាប្រាសាទ​អង្គរវត្ត ​ដ៏​ល្បីល្បាញ​ក្នុង​ត្រីមាស​ទី១

ប្រទេសកម្ពុជាបានចេញរបាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍របស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

Read more: កម្ពុជា​កត់ត្រា​កំណើនគួរឱ្យកត់សម្គាល់នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនាប្រាសាទ​អង្គរវត...

ស្វែងរក​សក្ដានុពល​គ្មាន​ដែន​កំណត់​របស់​កម្ពុជា​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ខាង​វិញ្ញាណ​

ដោយមានឫសគល់ពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ កម្ពុជាមានសក្ដានុពលដ៏ធំធេងជាទីជម្រកសម្រាប់ទេសចរណ៍ខាងវិញ្ញាណ។ សក្ដានុពលនេះត្រូវបានពង្រឹងយ៉ាងខ្លាំងដោយទំនាក់ទំនងប្រវត្តិសាស្រ្តរបស់ខ្លួនទៅនឹងការប្រតិបត្តិខាងវិញ្ញាណ មិនត្រឹមតែនៅក្នុងព្រំដែនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមរយៈទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសជិតខាងផ្សេងទៀតនៅអាស៊ី។

Read more: ស្វែងរក​សក្ដានុពល​គ្មាន​ដែន​កំណត់​របស់​កម្ពុជា​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ខាង​វិញ្ញ...

រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​រយៈពេល ​៤​ថ្ងៃ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​

រដ្ឋបាលរាជធានីភ្នំពេញរៀបសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈរបស់ជាតិ។

Read more: រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​រយៈពេល...

ក្រសួង​ទេសចរណ៍​ ​និង​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​ ​ចាប់ផ្តើម​គម្រោង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​

ក្រសួងទេសចរណ៍ សហការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (SME Bank) នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមគម្រោងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ជូនម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីអភិវឌ្ឍ ឬពង្រីកប្រតិបត្តិការរបស់ពួកគេនៅក្នុងខេត្តសៀមរាប។

Read more: ក្រសួង​ទេសចរណ៍​ ​និង​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៃ​កម្ពុជា​...

រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

Read more: រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់...