បណ្តាញសង្គម

​ក្រសួង​អប់រំ ​ប្រគល់​សិទិ្ធ​ជូន ​គ្រឹះស្ថានឧត្តមសិក្សា ​ចុះហត្ថលេខា​បញ្ជាក់ ​សញ្ញាបត្រ​ថតចម្ល​ង

ភ្នំពេញ៖ លិខិតរបស់ក្រសួង ចេញផ្សាយ នៅថ្ងៃទី៣ ខែកក្កដា បានឲ្យដឹងថា ដើម្បីលើកកម្ពស់ស្វ័យភាព និងការទទួលខុសត្រូវ របស់គ្រឹះស្ថានឧត្តមសិក្សា ក្រសួង ប្រគល់សិទិ្ធជូន សាកលវិទ្យាធិការ នាយកគ្រឹះស្ថានឧត្តមសិក្សា ចុះហត្ថលេខាបញ្ជាក់វិញ្ញាបនបត្រ បណ្តោះអាសន្ន និងសន្លឹកសញ្ញាបត្រថតចម្លង ដោយមិនចាំបាច់ មានការចុះហត្ថលេខា បញ្ជាក់ពីក្រសួងអប់រំទៀតឡើយ។

ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទិ្ធជូនគ្រឹះស្ថានឧត្តមសិក្សា ចុះហត្ថលេខាលើ ការបញ្ជាក់ វិញ្ញាបនបត្របណ្តោះអាសន្ន និងសន្លឹកសញ្ញាបត្រថតចម្លង។

គួរបញ្ជាក់ថា កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បញ្ឈប់ការចុះហត្ថលេខា លើសញ្ញាបត្រ និស្សិត ដើម្បីជាការបង្ហាញ ការយកចិត្តទុកដាក់របស់គ្រឹះស្ថានអប់រំឧត្តមសិក្សា អប់រំមួយៗ។ ការបញ្ឈប់នេះ ដើម្បីឲ្យគ្រឹះស្ថានអប់រំ ចុះហត្ថលេខាទទួលស្គាល់ លើគុណភាពអប់រំដោយខ្លួនឯង៕