បណ្តាញសង្គម

Sony​ នឹង​បង្ហាញ​វត្តមាន​ទូរសព្ទ​ឆ្លាត​ជំនាន់​ថ្មី​ត្រកូល​ Xperia​ របស់​ខ្លួន​ នៅ​ថ្ងៃទី​ 24​ ខែ​ក្រោយ​នេះ​

យើងគ្រប់គ្នាបានឃើញហើយថា កាលពីខែកុម្ភៈក្នុងឆ្នាំមុន Sony បានប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មីមួយរបស់ខ្លួន ដែលត្រូវបានរាប់លេខសារជាថ្មីឡើងវិញ ពោលគឺពួកគេបានដាក់ឈ្មោះថា  Xperia 1 ផងដែរ។ ស្មាតហ្វូននេះដែរ អាចនិយាយបានថា

វាហាក់ដូចជាធ្វើឲ្យក្រុមហ៊ុនខាងលើនេះ រីកមុខរីកមាត់ជាងមុនបន្តិច ដោយសារការរចនារូបរាងតាមស្ទាយផ្ទាល់ខ្លួន ជាពិសេសនោះ វាក៏បានប្រើប្រាស់អេក្រង់ខ្នាតកុនខុសគេ ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ Sony បានបង្ហាញសំបុត្រអញ្ជើញមួយ ដែលបញ្ជាក់ពីពេលវេលានៃព្រឹត្តិការណ៍ថ្មីរបស់ខ្លួន នៅក្នុងខែក្រោយនេះឯង។

ប្រាកដណាស់ បើតាមសំបុត្រអញ្ជើញថ្មីមួយរបស់ Sony ដែលគេប្រទះឃើញ ក្នុងពេលនេះ បានឲ្យដឹងថា ក្រុមហ៊ុនខាងលើ បានសម្រេចយកថ្ងៃទី 24 ខែកុម្ភៈសម្រាប់បើកព្រឹត្តិការណ៍មួយរបស់ខ្លួន ដែលក្នុងនោះ វាក៏ស្ថិតក្នុងព្រឹត្តិការណ៍ MWC 2020 ដែលធ្វើឡើងក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញផងដែរ។ មិនត្រឹមតែ Sony ក៏បានបញ្ជាក់ទៀតថា វានឹងចាប់ផ្តើមនៅវេលាម៉ោង 8:30 ក្នុងប្រទេសខាងលើ ហើយវាក៏មានការផ្សាញបន្តផ្ទាល់លើ Channel YouTube របស់ Sony ផ្ទាល់តែម្ដង ហេតុនេះ បានមានមតិជាច្រើនបានរំពឹងថា ការប្រកាសបង្ហាញនៅថ្ងៃនោះ នឹងបញ្ជាក់ពីស្មាតហ្វូនជំនាន់ថ្មី នៃត្រកូល Xperia ពោលវាអាចនឹងក្លាយជា Xperia 3 ដែលធ្លាប់មានដំណឹងលេចធ្លាយកន្លងមក ឬអាចជា Xperia 5 Plus ព្រមទាំងទំនងជាមានបង្ហាញ ស្មាតហ្វូនលំដាប់ថវិកាម៉ូឌែលថ្មី ដែលប្រើប្រាស់បន្ទះឈីប Snapdragon 765 អញ្ចឹងដែរ។

ដូច្នេះហើយ ទាំងនេះជាអ្វីដែលយើងអាចប្រាប់ ដល់អ្នកទាំងគ្នាបាន នៅក្នុងពេលនេះ ហើយបើនិយាយឲ្យច្បាស់ទៅ Sony នឹងរៀបចំដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី 24 ខែក្រោយនេះ ក្នុងព្រឹត្តិការណ៍ MWC 2020 ប៉ុន្តែយើងមិនទាន់ច្បាស់នោះទេថា មានស្មាតហ្វូនអ្វីខ្លះ ហើយស្មាតហ្វូននោះមានឈ្មោះអ្វី ឲ្យប្រាកដ។ យ៉ាងណាក៏ដោយ ដំណឹងលេចធ្លាយកន្លងមកនិយាយថា អាចនឹងមានវត្តមាន Xperia 5 Plus ឬអាចជា Xperia 3 ក៏ថាបាន ហើយមិនត្រឹមតែប៉ុណ្ណោះ ការដាក់បង្ហាញនោះ ក៏ទំនងជាមានស្មាតហ្វូន លំដាប់ថវិការនៃក្រុមហ៊ុនខាងលើនេះ ចូលរួមផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK