បណ្តាញសង្គម

ល្បិច​ណាស់​ជនជាតិ​ជប៉ុន​ម្នាក់​ប្រើ​ល្បិច​សំងាត់​លាក់​ទុក​ក្នុង​វ៉ា​លី​ខោអាវ​តែ​ចុង​ក្រោយ​…

រាជធានីភ្នំពេញ ៖ កម្លាំងសមត្តកិច្ចគយ និងរដ្ឋាករ សហការជាមួយនគរបាលច្រកទ្វារ និងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន រួមសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ បម្រុងនាំថ្នាំញឿនជាង១គីឡូក្រាមឆ្លងដែនទៅក្រៅប្រទេស ។

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ជនសង្ស័យជាជនជាតិជប៉ុនដែលត្រូវឃាត់ខ្លួនឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ជាគោលដៅចុងក្រោយទៅកាន់ប្រទេសជប៉ុន ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងតាមរយៈទូរស័ព្ទឲ្យដឹងថា បុរសជនជាតិជប៉ុនដែលបម្រុងនាំថ្នាំញឿនឆ្លងដែនទៅចេញទៅប្រទេសក្រៅនោះ កំពុងស្ថិតក្នុងការសាកសួរនៅការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿង ។

យ៉ាងណាក្តីជនសង្ស័យ និងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រមាណជិត២ គីឡូក្រាម សមត្ថកិច្ចរបស់លោកនឹងបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ក្រោយពីបញ្ចប់ការសាកសួរនោះ ។ លោក ឡឹក វណ្ណៈ អះអាងថា ជនសង្ស័យមានគោលដៅនាំថ្នាំញៀនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុនយ៉ាងពិតប្រាកដ ដោយប្រើរូបភាពបង្កប់ក្នុងវ៉ាលីដាក់ខោអាវ ៕

ដកស្រង់ពី៖កោះសន្តិភាព