បណ្តាញសង្គម

ជូនដំណឹង៖ ឆៀកចល័តបានមកដល់ខេត្តត្បូងឃ្មុំ!! រយៈពេលបីថ្ងៃយានយន្តប្រមាណជាង ៣០០គ្រឿង បានត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅសល់២ថ្ងៃទៀត នឹងបន្តទៅកាន់ខេត្តផ្សេង

(ត្បូងឃ្មុំ)៖ ឆៀកចល័តរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានធ្វើការត្រួត ពិនិត្យលក្ខណៈ បច្ចេកទេស (ឆៀក) យានយន្ត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំងនៅ ខាងក្រោយ របងសាលាខេត្តត្បូងឃ្មុំ ។ 

រយ:ពេលបីថ្ងៃកន្លង ទៅនេះមានរថយន្ត គ្រប់ប្រភេទរាប់រយគ្រឿង បានសម្រុកមកបន្ត កន្ទុយគ្នាតាំង ពីព្រឹកព្រលឹម រហូតដល់យប់ ដើម្បីធ្វើការឆៀក តែក្នុងនោះ មានប្រមាណជាង ៣០០គ្រឿង ប៉ុណ្ណោះ គឺក្នុងមួយថ្ងៃជាង ១០០គ្រឿង ដែលបានឆៀករួចរាល់ ។

សល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ឆៀកចល័ត នឹងបន្តទៅកាន់ ខេត្តដទៃទៀត អាស្រ័យហេតុនេះ សូមជូនជាដំណឹង ដល់បងប្អូនជាម្ចាស់ យានយន្តទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ។