បណ្តាញសង្គម

អ្នករង់ចាំ Pixel 4a ត្រូវបន្តចាំយូរតទៀតហើយ ព្រោះតែ Google ប្ដូរចិត្តម្ដងទៀត

Jon Prosser អ្នកបញ្ចេញដំណឹងលេចធ្លាយដ៏ល្បីម្នាក់ បានឲ្យដឹងថា Google មានការផ្លាស់ប្ដូរម្ដងទៀតលើត្រកូល Pixel 4a របស់ខ្លួន ដែលរំពឹងថាប្រកាសចេញនាថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ។

ដើមឡើយ ក្រោយពីការប្រកាសចេញនាខែកក្កដា Google គ្រោងបញ្ចេញលក់ស្មាតហ្វូនថ្មីនេះជាដំណាក់កាល ដោយពណ៌ "Just Black” ចេញលក់នាថ្ងៃទី ៦ ខែសីហា ហើយពណ៌ "Barely Blue” ចេញលក់ថ្ងៃទី ១ ខែតុលា។

យ៉ាងណាក្ដី Google មានការផ្លាស់ប្ដូរផែនការចេញលក់ ដោយពណ៌ "Barely Blue” ត្រូវបានក្រុមហ៊ុនរំសាយចោលមិនបញ្ចេញលក់ ហើយពណ៌ "Just Black” នឹងចេញលក់លើទីផ្សារនាថ្ងៃទី ២២ ខែតុលាឯណោះ។ Jon Prosser បានឲ្យដឹងថាការផ្លាស់ប្ដូរផែនការជាបន្តបន្ទាប់នេះ អាចដោយសារតែស្ថានភាពទីផ្សារមិនច្បាស់លាស់ ដែលកំពុងតែកើតមាននូវវិបត្តិសេដ្ឋកិច្ចព្រោះតែជំងឺកូវីដ១៩។ ក្រៅពី Pixel 4a គេរំពឹងថា Google Pixel 5 នឹងត្រូវពន្យារពេលប្រកាសចេញ និងចេញលក់លើទីផ្សារដូចគ្នា៕

ដកស្រង់ពី៖sabay