បណ្តាញសង្គម

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រឈមនឹងការលាឈប់ បន្ទាប់ពីមិនបានជោគជ័យ ចំពោះច្បាប់អាសន្នប្រទេស

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង កាលពីថ្ងៃច័ន្ទ ខណៈដែលការសង្ស័យ បានកើតឡើងជុំវិញការគាំទ្រ ដែលលោកបានបញ្ជា បន្ទាប់ពីព្រះមហាក្សត្រ បានច្រានចោលសំណើរបស់លោក ពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។

លោក Muhyiddin បានស្នើសុំច្បាប់គ្រាអាសន្ន នៅពេលមានការរីករាលដាលនៃការឆ្លង COVID-19 ថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែក្រុមអ្នករិះគន់ បានចោទប្រកាន់លោកពីបទប្រើលេស ដើម្បីពន្យាពេលបើកសភា និងចៀសវាងការសាកល្បងនៃសម្លេងសភាភាគច្រើន ដែលមានស្តួចស្ដើងបំផុតរបស់លោក។

ការបដិសេធរបស់ស្តេច Al-Sultan Abdullah ត្រូវបានគេមើលឃើញថា កាន់តែបន្ថយអំណាចរបស់លោកនាយករដ្ឋមន្រ្តីកាន់តែខ្លាំង ត្រឹមតែមួយខែ បន្ទាប់ពីមេដឹកនាំប្រឆាំងលោក Anwar Ibrahim បាននិយាយថា លោក មានការគាំទ្រភាគច្រើននៅក្នុងសភា រួមទាំងអ្នករត់ចោលជួរពីសម្ព័ន្ធភាពកាន់អំណាច ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។

បដិសេធសំណើរបស់លោក Muhyiddin កាលពីថ្ងៃអាទិត្យនោះ ព្រះមហាក្សត្រ ក៏បានស្នើឱ្យអ្នកនយោបាយទាំងអស់ បញ្ឈប់រាល់ការធ្វើនយោបាយណា ដែលអាចធ្វើឱ្យរដ្ឋាភិបាល មានអស្ថិរភាព ក្នុងការដោះស្រាយជំងឺរាតត្បាត បានយ៉ាងល្អ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីកាសែត Reuter កាលពីថ្ងៃចន្ទ។