បណ្តាញសង្គម

ឡូយ​ណាស់!​ អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​ទៅ​រហូត​ដល់​ប្រទេស​អង់គ្លេស...​

មានអ្នកប្រដាល់ជាច្រើនធ្លាប់ចេញទៅប្រកួតនៅឯក្រៅប្រទេស និងចេញទៅបង្ហាត់គុនខ្មែរតាមបណ្ដាប្រទេសនានា។

ដោយឡែកចំពោះអតីតកែងពិឃាដ ជ័យ កុសល ក៏ធ្លាប់បានចេញទៅប្រកួត និងបង្ហាត់នៅឯបរទេសជាច្រើនរហូតបានទៅដល់អង់គ្លេសទៀតផង។នេះបើតាមការឲ្យដឹងពី ជ័យ កុសល បានបញ្ជាក់ថា លោកក៏ធ្លាប់ទៅដល់ប្រទេសអង់គ្លេសផងដែរអំឡុងឆ្នាំ២០០៥ បន្ទាប់ពីខ្លួនវ៉ៃឈ្នះ នួន សូរិយា បានខ្សែក្រវាត់រួចមក។

ប៉ុន្តែការចេញទៅនោះមិនបានប្រកួតនោះឡើយ ពោលគឺដើរមើលតាមក្លឹប (Gym) នានា និងបង្ហាត់បង្ហាញក្បាច់ស្នៀតគុនខ្មែរមួយចំនួនផង។រំលឹកដែរថា ជ័យ កុសល ជាអតីតអ្នកប្រដាល់ល្បីឈ្មោះម្នាក់នៅកម្ពុជា និងធ្លាប់ចេញ ទៅប្រកួតនៅក្រៅប្រទេសជាច្រើនដូចជា អូស្ត្រាលី បារាំង ថៃ ជាដើម។បច្ចុប្បន្នលោកជាគ្រូបង្វឹក និងចៅក្រម អាជ្ញាកណ្ដាលនៅសង្វៀនបាយ័ន៕