បណ្តាញសង្គម

អេមបាត់! Honda នឹងចេញម៉ូតូអគ្គិសនីថ្មី ៣ ម៉ូដែល ប្រើម៉ាស៊ីនក្រោម ១២៥សេសេ

ក្នុងសន្និសីទសារព័ត៌មានពិភពលោកមួយ លោក Toshihiro Mibe ប្រធានក្រុមហ៊ុន Honda Motor Co បានប្រាប់ឲ្យដឹងថា ម៉ូតូអគ្គិសនីថ្មីចំនួន ៣ ម៉ូដែលនឹងត្រូវដាក់បង្ហាញលើទីផ្សារ នៅត្រឹមឆ្នាំ២០២៤។

លោក Mibe បានបញ្ជាក់បន្ថែមថា ម៉ូតូអគ្គិសនីទាំងនោះនឹងជាប្រភេទម៉ាស៊ីនក្រោម ៥០សេសេ និងក្រោម ១២៥សេសេ ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា មូលហេតុមួយដែល Honda សម្រេចចិត្តប្រើប្រាស់ម៉ាស៊ីនតូចបែបនេះ ក៏ដោយសារតែនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន គឺតម្រូវឲ្យមានប័ណ្ណបើកបរដើម្បីអាចបើកបរយានជំនិះកង់ពីរ ដែលមានចំណុះតិចជាង ៥០សេសេ។

យ៉ាងណាមិញ ម៉ូតូអគ្គិសនី Honda ថ្មីទាំង ៣ម៉ូដែលនោះ នឹងជាម៉ូតូអូតូ ២ ម៉ូដែល ហើយមួយទៀតជាប្រភេទប្រើចង្កឹះលេខ។ ពួកវានឹងចូលរួមជាមួយនឹងម៉ូតូអគ្គិសនី Honda Benly e:, Gyro e: និងម៉ូតូកង់៣ Gyro Canopy e:៕

ដកស្រង់ពី៖sabay