បណ្តាញសង្គម

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យផ្នែកឯកជនចូលរួមក្នុងកិច្ចការមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ជួយសង្គ្រោះពលរដ្ឋពេលជួបទុក្ខលំបាក

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធាន កិត្តិយសសាខា កាកបាទក្រហម ខេត្តកំពង់ស្ពឺ បានទទូចអំពាវនាវ ឲ្យផ្នែកឯកជន ទាំងឡាយ ត្រូវចូលរួមក្នុង កិច្ចការមនុស្សធម៌ ជាមួយកាកបាទ ក្រហមកម្ពុជា តាមរយៈ កម្លាំងកាយចិត្ត ធនធានហិរញ្ញ វត្ថុជាដើម ដើម្បីរួមចំណែក ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួក គាត់ជួបទុក្ខលំបាក ឬគ្រោះមហន្ តរាយផ្សេងៗ។

ការអំពានាវបែបនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែល កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ស្ពឺ បើកិច្ចប្រជុំផ្សព្វផ្សាយ សកម្មភាពរបស់ ខ្លួនដល់ផ្នែកឯកជន មានអាជីវករ តំណាងក្រុមហ៊ុន រោងចក្រ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនប្រមាណ ៣០០នាក់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។

លោក វ៉ី សំណាង បានលើកឡើងថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាក បាទក្រហមកម្ពុជាខេត្ត កំពង់ស្ពឺ ជាសមាគមជាតិ នាំមុខគេក្នុង វិស័យមនុស្សធម៌ ដោយបានបំពេញ ការងារផ្អែកលើគោល ការណ៍គ្រឹះទាំង៧ រួមមាន៖ មនុស្សធម៌ មិនលំអៀង អព្យាក្រឹត ឯករាជ្យភាព សេវាស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោកអភិបាល ខេត្តបន្តថា ដោយសារតែមើល ឃើញកិច្ចមនុស្ស ធម៌នេះហើយ ទើបសប្បុរស ជនបានគាំទ្រយ៉ាង ស្ម័គ្រចំពោះ កាកបាទក្រហមកម្ពុជា ហើយថវិកាដែល បានពីសប្បុរសទាំងនោះ ពិតជាបានរួមចំណែក សង្គ្រោះជនរងគ្រោះដោយ សារគ្រោះមហន្តរាយ ឬវិបត្តិផ្សេងៗ។

ជាងនេះទៅទៀត វាក៏បានរួមចំណែក ដល់ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក លើកកម្ពស់តម្លៃ មនុស្សធម៌ សេចក្តីថ្លៃថ្នូរ នៃមនុស្សជាតិ កាត់បន្ថយ អំពើហិង្សា ក្នុងគ្រួសារ។

លោកបានបញ្ចាក់ថា បើទោះបីប៉ុន្មាន ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺពុំ បានទទួលផលប៉ះពាល់ ធ្ងន់ធ្ងរដោយគ្រោះ ធម្មជាតិ ឬជំងឺឆ្លងនានា ក៏ពិតមែន តែការផុលផុស ក្នុងកិច្ចការមនុស្ស ធម៌ពីសប្បុរសជន ហាក់មានសន្ទុះ កើនឡើងទ្វេដង គួរជាទីមោទនៈ ខ្លាំងណាស់ ហើយសូមឲ្យវ ប្បធម៌ចែក រំលែកនេះ បន្តជានិរន្តនៅ លើទឹកដីខេត្ត កំពង់ស្ពឺផងដែរ៕

ដកស្រង់ពី៖ Fresh News