បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៨,៧៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,០៣៩នាក់ និងស្លាប់សរុបចំនួន ១១៤៩នាក់៕

ដកស្រង់ពី៖FreshNews