បណ្តាញសង្គម

GOOD NEWS ! ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ចំណែកអ្នកឆ្លងថ្មីរកឃើញ១៨នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់), ជាសះស្បើយ១១នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៨នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៥៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៨២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពិ៖FreshNews