បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ២៤ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៨នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍២៩នាក់), ជាសះស្បើយ១៧នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ

រយៈពេល២៤ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៨នាក់ ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍២៩នាក់, អ្នកជំងឺចំនួន១៧នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,១៨៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៣០៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពិ៖FreshNews