បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ រយៈពេល១ខែហើយកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៦នាក់ (ករណីនាំចូល៥នាក់ និងសហគមន៍ ៤១នាក់), ជាសះស្បើយ៩២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ

រយៈពេល៣០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៤៦នាក់ ក្នុងនោះករណីនាំចូលចំនួន ៥នាក់ និងឆ្លងក្នុងសហគមន៍៤១នាក់, អ្នកជំងឺចំនួន ៩២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,៤៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៨២០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ដកស្រង់ពី៖FreshNews