បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣១៣នាក់ (ករណីនាំចូល២៨នាក់ និងសហគមន៍២៨៥នាក់), ជាសះស្បើយ៤០៥នាក់ និងគ្មានអ្នកស្លាប់នោះទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣១៣នាក់

ក្នុងនោះករណីនាំចូលចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍២៨៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤០៥នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣០,៥៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២៤,១៧៧នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕

ដកស្រង់ពី៖FreshNews