បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៦៦នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍៣៤០នាក់), ជាសះស្បើយ៥០៧នាក់ និងស្លាប់៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៦៦នាក់

ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៣៤០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥០៧នាក់ និងអ្នកស្លាប់៥នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣១,៧៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៥,៥៣៦នាក់, ស្លាប់សរុបចំនួន ៣,០៣៨នាក់៕

ដកស្រង់ពី៖FreshNews