បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤៨នាក់ (ករណីនាំចូល៣៨នាក់ និងសហគមន៍១១០នាក់), ជាសះស្បើយ២៨១នាក់ និងគ្មានអ្នកស្លាប់នោះទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤៨នាក់

ក្នុងនោះករណីនាំចូលចំនួន៣៨នាក់ និងឆ្លងក្នុងសហគមន៍១១០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨១នាក់ និងគ្មានអ្នកស្លាប់នោះទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៧៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,៦៨៨នាក់, ស្លាប់សរុបចំនួន ៣,០៤៩នាក់៕

ដកស្រង់ពី៖FreshNews