បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៩នាក់ (ករណីនាំចូល១នាក់ និងសហគមន៍៥៨នាក់), ជាសះស្បើយ៩៧នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥៩នាក់

ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍៥៨ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៩៧នាក់ និងគ្មានអ្នកស្លាប់ទេ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៣៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៣១៣នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕

ដកស្រង់ពី៖FreshNews