បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់ (ឆ្លងសហគមន៍ទាំងអស់), ជាសះស្បើយ៧១នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់

ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៧១នាក់ និងគ្មានស្លាប់ទេ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៥៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៥៩៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕

ដកស្រង់ពFreshNews