បណ្តាញសង្គម

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៨នាក់, ជាសះស្បើយ៥២នាក់ និងគ្មានអ្នកស្លាប់ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥២នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៨៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៥៦៩នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕

ដកស្រង់ពី៖FreshNews