បណ្តាញសង្គម

បទអត្ថាធិប្បាយ៖ «ការបោះឆ្នោតថ្មីបង្កើតអភិបាលថ្មី ហុងកុងឈរនៅចំណុចចាប់ផ្តើមថ្មី»

រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ និយាយផ្តេសផ្តាសចំពោះការបោះឆ្នោតជ្រើសរើស អភិបាលអាណត្តិទី៦របស់តំបន់រដ្ឋបាលពិសេសហុងកុង ដែលបានធ្វើឡើងដោយជោគជ័យនៅថ្ងៃទី៨ខែឧសភា ពួកគេបានមួលបង្កាច់ថា នេះជាការវាយប្រហារពិពិធកម្ម ចំពោះនយោបាយហុងកុង ហើយបានលើកឡើងពីសេចក្តីថ្លែងការណ៍ រួមរវាងចិននិងអង់គ្លេសជាថ្មីម្តងទៀត ដើម្បីមកបង្កររឿង។

សេចក្តីថ្លែងការណ៍នេះបានលាតត្រដាងនូវមុខមាត់ពិតរបស់ពួកគេដែលជ្រោងទង់ «លទ្ធិប្រជាធិបតេយ្យ» និង «សេរីភាព» មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបំផ្លាញភាពរុងរឿងនិងស្ថិរភាពរបស់ហុងកុង។ ក្នុងនាមជាការបោះឆ្នោតជ្រើសរើស អភិបាលលើកដំបូងក្រោយពីការអនុវត្តរបបបោះឆ្នោតថ្មីរបស់ហុងកុង ការបោះឆ្នោតជ្រើសរើសអភិបាលអាណត្តិទី៦ គឺស្របតាមច្បាប់និងបទប្បញ្ញត្តិពោលគឺមានយុត្តិធម៌សមធម៌ សុវត្ថិភាពនិងស្អាតស្អំ។

តាមរបបបោះឆ្នោតថ្មីរបស់ហុងកុង ចំនួនសមាជិកនៃគណៈកម្មាធិការបោះឆ្នោតបានកើនពី១,២០០នាក់ ឡើងដល់១,៥០០នាក់ មជ្ឈដ្ឋានបានពង្រីកធំពី៤ដល់៥ ក្នុងន័យបង្ហាញពីគំនិតខាងនយោបាយកាន់តែច្រើនបែបយ៉ាង។ បើមើលពីសភាពការណ៍បោះឆ្នោតនៅថ្ងៃទី៨ ខែឧសភា អាចឃើញថា ការបោះឆ្នោតលើកនេះបានបំបែកកំណត់ត្រាថ្មីច្រើន៖ ទីមួយ អត្រាបោះឆ្នោតមាន៩៧.៧៤ភាគរយ មនុស្សដែលបានចូលរួមក្នុងការបោះឆ្នោត គឺមានចំនួនច្រើនបំផុតក្រោយពីហុងកុង វិលត្រឡប់ទៅមាតុប្រទេសចិនវិញ។

ទីពីរ អត្រាជាប់ឆ្នោតរបស់លោក Li Jiachao ដែលជាប់ឆ្នោតជាអភិបាល មានដល់ទៅ៩៩.១៦ភាគរយ ដែលបានបំបែកកំណត់ត្រាថ្មី នៃអត្រាគាំទ្រអភិបាលអាណត្តិមុនៗទាំងអស់។ប្រការនេះអាចឃើញថា មិនថាដំណើរបោះឆ្នោតក៏ដោយ ឬលទ្ធផលនៃបោះឆ្នោតក៏ដោយ សុទ្ធតែអាចបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសអភិបាលលើកនេះ គឺជាការបោះឆ្នោតជោគជ័យមួយលើក។

ការបោះឆ្នោតលើកនេះ និងការបោះឆ្នោតគណៈកម្មាធិការបោះឆ្នោត ព្រមនិងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិលើកទី៧ ដែលបានធ្វើដោយជោគជ័យពីមុននោះ បានចាក់គ្រឹះមូលដ្ឋានយ៉ាងរឹងមាំ ដល់ការធានាឱ្យហុងកុងមានភាពរុងរឿង និងស្ថិរភាពក្នុងរយៈពេលយូរអង្វែង បានបញ្ជាក់ដោយពេញលេញថា របបបោះឆ្នោតថ្មីគឺជារបបល្អដែលសមស្របនឹង គោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ និងសភាពការណ៍ជាក់ស្តែងរបស់ហុងកុង គឺជាប្រជាធិបតេយ្យយ៉ាងទូលំទូលាយ ជាក់ស្តែងនិងមានប្រសិទ្ធិភាព។

ចំណែកសេចក្តីថ្លែងការណ៍រួមរវាងចិននិងអង់គ្លេស ដែលអាមេរិកនិងបស្ចឹមប្រទេសតែងតែលើកឡើងនោះ គោលដៅគឺដោះស្រាយបញ្ហាអង់គ្លេសប្រគល់ហុងកុងទៅឱ្យប្រទេសចិនវិញ មិនមែនដោះស្រាយបញ្ហារបស់ហុងកុង ដូចជាហុងកុងត្រូវអនុវត្តរបបនយោបាយបែបណា ក្នុងនោះក៏បូករួមទាំងរបបបោះឆ្នោតផងដែរ បន្ទាប់ពីហុងកុង បានវិលត្រឡប់ទៅប្រទេសចិនវិញទេ។

អាមេរិកនិងបស្ចឹមប្រទេសកាន់បដាលទ្ធិប្រជាធិបតេយ្យ មកឱ្យប្រទេសចិនប្រព្រឹត្តតាមសេចក្តីថ្លែងការណ៍រួម រវាងចិននិងអង់គ្លេស នេះគឺជាការជិះជាន់តាមទំនើងចិត្តចំពោះ ច្បាប់អន្តរជាតិនិងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ក៏ជាការបង្កាច់បង្ខូចដោយចេតនាចំពោះ ការអនុវត្តន៍ដោយជោគជ័យរបស់ «របបប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ជាងនេះទៅទៀតជាការជ្រៀតជ្រែកនិងបំផ្លាញយ៉ាងព្រៃផ្សៃ ចំពោះការអភិវឌ្ឍនៃប្រជាធិបតេយ្យរបស់ហុងកុងទៀតផង។

ការបោះឆ្នោតថ្មីបង្កើតអភិបាលថ្មី ហុងកុងឈរនៅចំណុចចាប់ផ្តើមថ្មី។ មិនថាកម្លាំងមួយចំនួនរបស់អាមេរិកនិងបស្ចឹមប្រទេស ខំលាបពណ៌និងវាយប្រហារយ៉ាងណាក៏ដោយ សុទ្ធតែមិនអាចរារាំងដល់និន្នាការប្រវត្តិសាស្ត្រទូទៅ ដែលហុងកុងនឹងប្រែពីភាពច្របូលច្របល់ទៅជាអភិបាលកិច្ច ពីអភិបាលកិច្ចដល់សម្រេចបាននូវវិបុលភាពនោះទេ៕

 

 

ដកស្រង់ពី ៖ Fresh News