បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៦១,៣៦៤នាក់, ដូសទី៣ចំនួន ៩,៣៣៥,០៩៦នាក់, ដូសទី៤ ចំនួន ២,៦៩៤,២០០នាក់ និងដូសទី៥ ចំនួន១៤៨,៧៣៤នាក់ (គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២)

គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៥៨,៩៦៦នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៤,៧៦៥នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៤៨៨នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៣,៤៥៣នាក់

៤៖ អាយុ៥ឆ្នាំ ៤០៧,២៦៥នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៦,៣៥៣នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣៣៥,០៩៦នាក់, ដូសទី៤ ចំនួន ២,៦៩៤,២០០នាក់ និងដូសទី៥ ចំនួន១៤៨,៧៣៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕