បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.០លាននាក់ និងស្លាប់៣៥.១ម៉ឺននាក់ (Video inside)

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២៖ *វៀតណាម ឆ្លងចំនួន ១០,៧៣៩,៨៥៥នាក់ (ស្លាប់ ៤៣,០៨៣នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៧២,៩១៨នាក់ (ស្លាប់ ១៥៦,៧០២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥៤៧,០៥១នាក់ (ស្លាប់ ៣៥,៧៤១នាក់)

* ថៃ ឆ្លងចំនួន ៤,៥០៧,២៨៨នាក់ (ស្លាប់ ៣០,៥៤៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៣,៦៩៧,៧៩៣នាក់ (ស្លាប់ ៦០,៤៨៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ១,៣៨៣,៩៥២នាក់ (ស្លាប់ ១,៤០៥នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៥២១នាក់ (ស្លាប់ ១៩,៤៣៤នាក់)

* ទ្បាវ ឆ្លងចំនួន ២១០,២១៤នាក់ (ស្លាប់ ៧៥៧នាក់)

* ព្រុយណេ ឆ្លងចំនួន ១៥៨,៥២៤នាក់ (ស្លាប់ ២២៥នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕