បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១០៨,១៥២នាក់, ដូសទី៣ចំនួន ៩,៦០៣,៣៦៩នាក់, ដូសទី៤ចំនួន ៣,១៩៦,៧១៩នាក់ និងដូសទី៥ចំនួន ៤០៥,៥៥១នាក់ (គិតត្រឹមថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២)

គិតត្រឹមថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១០៨,១៥២នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣៨,១៤២នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤២,០៤០នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៨,៦៥៧នាក់

៤៖ អាយុ៥ឆ្នាំ ៤១៣,០៣១នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៣៦,២៨២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៦០៣,៣៦៩នាក់, ដូសទី៤ចំនួន ៣,១៩៦,៧១៩នាក់ និងដូសទី៥ចំនួន ៤០៥,៥៥១នាក់។