បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១១១,៩៤៣នាក់, ដូសទី៣ចំនួន ៩,៦២៩,៨៥៣នាក់, ដូសទី៤ចំនួន ៣,២៦១,៨២០នាក់ និងដូសទី៥ចំនួន ៤១៨,៥៣០នាក់ (គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)

គិតត្រឹមយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១១១,៩៤៣នាក់។

ក្នុងនោះរួមមាន៖ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២

* លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

* លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

* លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

* លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៥,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ * លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧១,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

* លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៥%