បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៨លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៧៤,៦៧៩នាក់ (ស្លាប់ ៤៣,០៩២នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,១៩១,៦៦៤នាក់ (ស្លាប់ ១៥៦,៩៥៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦៦៨,១៣៩នាក់ (ស្លាប់ ៣៥,៩៤៦នាក់)

* ថៃ ឆ្លងចំនួន ៤,៥៨៦,៥៥០នាក់ (ស្លាប់ ៣១,៣៣០នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៣,៧៦៤,៣៤៦នាក់ (ស្លាប់ ៦០,៧០៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ១,៦៩៤,៤៥៤នាក់ (ស្លាប់ ១,៤៩២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,០៩៩នាក់ (ស្លាប់ ១៩,៤៣៤នាក់)

* ទ្បាវ ឆ្លងចំនួន ២១១,០៥២នាក់ (ស្លាប់ ៧៥៧នាក់)

* ព្រុយណេ ឆ្លងចំនួន ២០៣,១៨៥នាក់ (ស្លាប់ ២២៥នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៦,៦៨០នាក់ (ស្លាប់ ៣,០៥៦នាក់)៕