បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៥៨,៩៣០នាក់, ដូសទី៣ចំនួន ៩,៩៥៦,៥៧០នាក់, ដូសទី៤ចំនួន ៣,៨៨៦,៧៧៤នាក់ និងដូសទី៥ចំនួន ៥៨៧,៤២៧នាក់ (គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២)

គិតត្រឹមយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៥៨,៩៣០នាក់។

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥២,៥១១នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៤,៤០៨នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៤,៨២៣នាក់

៤៖ អាយុ៥ឆ្នាំ ៤១៩,៩១៥នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥៦,២៧៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៩៥៦,៥៧០នាក់, ដូសទី៤ចំនួន ៣,៨៨៦,៧៧៤នាក់ និងដូសទី៥ចំនួន ៥៨៧,៤២៧នាក់។