បណ្តាញសង្គម

ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយ២៩នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយចំនួន២៩នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៤៧៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,២០៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕