បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៩លាននាក់ និងស្លាប់៣៥.៥ម៉ឺននាក់

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៥ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៣៨៦,០១៦នាក់ (ស្លាប់ ៤៣,១០៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣១៨,៨៥៧នាក់ (ស្លាប់ ១៥៧,៣៩៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៥៩,៨៣០នាក់ (ស្លាប់ ៣៦,១៥៥នាក់)

* ថៃ ឆ្លងចំនួន ៤,៦៣៧,១៩៩នាក់ (ស្លាប់ ៣២,០៨៤នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៣,៨៥៨,៨៣៨នាក់ (ស្លាប់ ៦១,៣៨៦នាក់)

* សិង្ហបុរី ឆ្លងចំនួន ១,៨១៨,៥៦០នាក់ (ស្លាប់ ១,៥៨៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៥៧៣នាក់ (ស្លាប់ ១៩,៤៣៧នាក់)

* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៣,២៦៤នាក់ (ស្លាប់ ៧៥៧នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៧,៤៤៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕