បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២០ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៦ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦រយនាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៥២៦,៨១០ (ស្លាប់ ៤៣,១៨៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៣៤,២១៥នាក់ (ស្លាប់ ១៦០,៨៨៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៤១,០០៧នាក់ (ស្លាប់ ៣៦,៩៥៦នាក់)

* ថៃ ឆ្លងចំនួន ៤,៧២៧,៦២៨នាក់ (ស្លាប់ ៣៣,៨៩៤នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,០៧៥,៥២៤នាក់ (ស្លាប់ ៦៦,០២១នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,២២២,០០៦នាក់ (ស្លាប់ ១,៧២២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៩០១នាក់ (ស្លាប់ ១៩,៤៩០នាក់)

* ព្រុយណេ ឆ្លងចំនួន ២៧៦,៨២៥នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៨,០០៩នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៧០៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New