បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៤ ខែមេសានេះ ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៥.៦លាននាក់ និងស្លាប់ជាង៣៦.៦ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៥.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣ពាន់នាក់។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៥២៧,៣៦៦ (ស្លាប់ ៤៣,១៨៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧៤៧,៦៩២នាក់ (ស្លាប់ ១៦១,០៣០នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៥២,៣៣៧នាក់ (ស្លាប់ ៣៦,៩៨២នាក់)

* ថៃ ឆ្លងចំនួន ៤,៧២៨,៧៩៩នាក់ (ស្លាប់ ៣៣,៩៣៨នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,០៨២,២០១នាក់ (ស្លាប់ ៦៦,៣៩០នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,២៥៥,៨១២នាក់ (ស្លាប់ ១,៧២២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៤,០៨៦នាក់ (ស្លាប់ ១៩,៤៩០នាក់)

* ព្រុយណេ ឆ្លងចំនួន ២៨៣,៣៤៥នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៨,០៣៧នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៧២៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New