បណ្តាញសង្គម

ក្រសួងបរិស្ថាន​ជូនដំណឹង​ស្តីពី​ការប្រឡងប្រណាំង «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​»

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ គឺ «មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងបរិស្ថានល្អ»។

 

បើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនេះបានឱ្យដឹងថាការដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រណាំង អាចទទួលយកពី រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សាមី ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

សម្រាប់ថ្ងៃផុតកំណត់ការទទួលពាក្យ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕

ដកស្រង់ពី៖ រស្មីកម្ពុជា