បណ្តាញសង្គម

រាជរដ្ឋាភិបាល ជូនដំណឹងអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍ វិស័យសំណង់ និងអចលន ទ្រព្យផ្នែកបុរី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៧ ខែមេសា នេះ បានចេញសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រ ដល់ការអភិវឌ្ឍ វិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។

 

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ បានសសេរថា ទោះបីជាសកម្មភាព សង្គម-សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងបើកឡើងវិញ ជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្ន ដូចបណ្តាប្រទេសនានា ការកើនឡើងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំ ចំពោះកំណើនសេដ្ឋកិច្ចជាតិ ពិសេសហានិភ័យ៍ នៃការងើបឡើងវិញ៍ យឺតជាងការព្យាករណ៍ របស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួល នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវ ភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម។

ក្នុងន័យនេះ ដើម្បីរក្សាស្ថិរភាព នៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុក ជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់ កំណើនសេដ្ឋកិច្ចជារួម, ជាពិសេស បន្តរក្សានិរន្តរភាពការងារ ជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការ បន្ថែមជាកញ្ចប់ ដូចខាងក្រោម៖ សូមអានខ្លឹមសារដែលភ្ជាប់ជូន

ដកស្រង់ពី៖ រស្មីកម្ពុជា