បណ្តាញសង្គម

ក្រសួងទេសចរណ៍ បិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសបិទអាជីវកម្មការី ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន០៣ក្រុមហ៊ុនរួមមាន។

 

១. ភ្នាក់ងារ ទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.)

២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូ អិលធីឌី ( C.X Travel Services Co., Ltd.)

៣. ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល Hanoori (Cambodia) Travel ។

ក្រសួងទេសចរណ៍ នឹងដំណើរការតាមនីតិវិធី ក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្ម ភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល ១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករ ទេសចរណ៍ និងសាធារណជនទាំងអស់ ធ្វើការតវ៉ាករណីមានការពាក់ព័ន្ធ ផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍ កន្លងមក ដែលមិនទាន់ ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា