បណ្តាញសង្គម

ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការប្រឡង ជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រឡងជ្រើសរើស បេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។

 

យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ ឱ្យបានជ្រាបថាៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងរៀបចំការប្រឡងជ្រើសរើស មន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ “ ក ” ចំនួន ១៤ កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារ នៅទីស្តីការក្រសួង។

ក្រសួងបានបន្តឱ្យដឹងថាៈ បេក្ខជនត្រូវបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡង អនឡាញ តាមរយៈគេហទំព័រhttps://form.gov.kh/mptc23 កាលបរិច្ឆេទ ឈប់ទទួលពាក្យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ០០ នាទីយប់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល រៀងរាល់ម៉ោងធ្វើការ តាមរយៈទូរសព្ទលេខ 017 716 921 / 012 925 935 ឬអ៊ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ដកស្រង់ពី៖ រស្មីកម្ពុជា