បណ្តាញសង្គម

ជូនដំណឹង! សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទៅទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ OCIC នៅខែមិថុនា

(ភ្នំពេញ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីទីតាំងចាស់ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣តទៅ។

 

នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។ សូមជម្រាបថា ទីតាំងចាស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺនៅអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ Fresh New