បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ថ្ងៃទី៣០ ឧសភា ក្នុងពិធីសម្ភោធអគារសិក្សាពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវត្តស្វាយពពែ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

 

ក្រសួងធម្មការ និងសាសនា នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា (កម្ពស់ ៩ជាន់) ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា