ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ ដល់បេក្ខជន ដែលបានប្រឡងជាប់ វិញ្ញាសាសរសេរ នាសម័យប្រឡង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ពីគណៈកម្មការរៀបចំការប្រឡង នឹងរៀបចំការប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់ តាមការកំណត់ ដូចខាងក្រោម៖
-កាលបរិច្ឆេទសម្ភាសន៍ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
-ពេលវេលាសម្ភាសន៍ ៖ ដូចមានក្នុងតារាងជូនភ្ជាប់តាមមុខជំនាញ ដោយបេក្ខជនត្រូវមកដល់មណ្ឌលប្រឡង រយៈពេល ៣០នាទី មុនម៉ោងដែលបេក្ខជនត្រូវចូលសម្ភាសន៍
-មណ្ឌលប្រឡង ៖ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (អគារ ក ជាន់ទី៣)
-ឯកសារភ្ជាប់ ៖ អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ។
សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រឡង បេក្ខជនអាចទាក់ទង តាមរយៈទូរសព្ទលេខ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥ និងសូមតាមដាន ទំព័រហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications” អំពីការជូនដំណឹង ស្ដីពីលទ្ធផលប្រឡង ជាប់ជាស្ថាពរ៕
ដកស្រង់ពី៖ រស្មីកម្ពុជា