បណ្តាញសង្គម

យុះទី៤ ថយឥទ្ធិពល ព្យុះថ្មីមួយទៀត ចាប់ផ្តើមកកើត

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដាថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

 

ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន មានសម្ពាធទាប សកម្មមួយ អាចនឹងវិវត្តទៅជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើង ប្រទេសហ្វីលីពីន ។

ដកស្រង់ពី៖ រស្មីកម្ពុជា