បណ្តាញសង្គម

សេចក្តីជូនដំណឹង៖ ស្តីពីការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រដែត អុិនវេសម៉ិន ឯ.ក

ក្រុមហ៊ុនត្រដែត អុិនវេសម៉ិន ឯ.ក នៅថ្ងៃទិ២០ ខែកក្កដា ឆ្នាំ២០២៣  បានចេញសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងប្រកបអាជីវកម្មរបស់ខ្លួន ដើម្បីសាធារណៈទទួលជ្រាបជាព័ត៌មាន។

 

 

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនសាធារណៈជន អតិថិជន និបុគ្គលពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក ទទួលបានជាអាជ្ញាបណ្ណដែលមានអត្តលេខ PT-22-0015 ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនដូចខាងក្រោម៖

 - អាសយដ្ឋានចាស់ ៖  ផ្ទះលេខ៨៣ ផ្លូវលេខ១២៦ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

 - អាសយដ្ឋានថ្មី      ៖  ភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ខេត្តកំពង់ចាម ។                 

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន អតិថិជន និងបុគ្គលដែលបានពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនយើងខ្ញុំមេត្តាជ្រាបជាព័ត៌មាន ។

ក្នុងករណីមានបញ្ហាពាក់ព័ន្ធនឹងងក្រុមហ៊ុនយើងខ្ញុំ សូមសាធារណៈជនទាក់ទងមកកាន់ក្រុមហ៊ុន ត្រដែត អុិនវេសម៉ិន ឯ.ក តាមរយៈលេខទូរស័ព្ទលេខ ០៩៧ ៤៩៤៩ ៩០៤ ឬតាមអ៉ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។   ក្នុងរយៈពេល ០១ ខែ ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ ៕