បណ្តាញសង្គម

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៤,៥៧៩នាក់, ដូសទី៣ចំនួន ១០,៧៣០,២៩៦នាក់, ដូសទី៤ចំនួន ៥,៣២៦,១៥៣នាក់, ដូសទី៥ចំនួន ១,៩៨១,២៩១នាក់ និងដូសទី៦ចំនួន ៥០២,៨៩៥នាក់ (គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣) ​(Video inside)

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៤,៥៧៩នាក់។

 

ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៩,២៩៩នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៤៦១នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,០៣០នាក់

៤៖ អាយុ៥ឆ្នាំ ៤៣៦,៤៣៧នាក់

៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១១,៣៥០នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៧៣០,២៩៦នាក់, ដូសទី៤ចំនួន ៥,៣២៦,១៥៣នាក់, ដូសទី៥ចំនួន ១,៩៨១,២៩១នាក់ និងដូសទី៦ចំនួន ៥០២,៨៩៥នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕

ដកស្រង់ពី៖ Fresh New