បណ្តាញសង្គម

ថ្ងៃស្អែក រដ្ឋបាលខេត្ត ប្រកាសឱ្យអ្នកដំណើរចូលក្រុងកំពង់ចាម បង្វែរទិសការធ្វើចរាចរ លើផ្លូវជាតិលេខ៧ ដោយជាប់សង់លូរំដោះទឹកភ្លៀង

កំពង់ចាម៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសជូនដំណឹង ដល់អ្នកដំណើរចូលក្រុងកំពង់ចាម លើកំណាត់ផ្លូវជាតិលេខ៧ ទាំងអស់ សូមបង្វែរទិស នៃការធ្វើចរាចរតាមសេចក្តី ជូនដំណឹង កាលពីថ្ងៃទី៩ សីហា គឺដើម្បីស្ថាបនាប្រអប់លូ រំដោះទឹកភ្លៀង ទំហំ ២ ម៉ែត្រ គុណនឹង ២ម៉ែត្រ នៅចំណុចគីឡូម៉ែត្រ ១២០+០០០ ម្តុំធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម រហូតបញ្ចប់ការស្ថាបនា និងសូមបង្វែរទិសចរាចរណ៍ ដូចតទៅ៖



ដកស្រង់ពី៖ រស្មីកម្ពុជា