បណ្តាញសង្គម

ក្រសួងធនធានទឹកថា ស្ថានភាពភ្លៀង ចុះខ្សោយទៅវិញ នៅក្នុងសប្តាហ៍នេះ

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ស្ថានភាពធាតុអាកា សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែកញ្ញាថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម រួមជាមួយនឹងខ្យល់មូសុងនិរតី កម្រិតមធ្យម បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 

សេចក្តីជូនដំណឹង បានសរសេរលម្អិតថាៈ នៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរិមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៤ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីខ្សោយទៅមធ្យម និងផ្នែកខ្លះ មានភ្លៀងធ្លាក់ បង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរិមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ទៅ ៣២ ទៅ ៣៤ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរិមាពី ២២ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ នៅថ្ងៃទី៤ និងទី៥ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

បន្ទាប់ពីនោះ ភ្លៀងធ្លាក់ ថមថយមកក្នុងកម្រិតពីតិច ទៅមធ្យមវិញ៕

 

ដកស្រង់ពី៖ រស្មីកម្ពុជា