បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ទៅគ្រប់មន្ទីរ តាមដងទន្លេ ឱ្យបង្កើនការទាញទឹក ពីទន្លេចូលបឹង

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្ញើសារក្រើនរំលឹក ទៅដល់គ្រប់ប្រធានមន្ទីរធនធានទឹក នៃខេត្តដែលមានភូមិសាស្ត្រជាប់ដងទន្លេទាំងអស់ ឱ្យបង្កើនការទាញយកទឹកពីក្នុងទន្លេ បញ្ចូលព្រែក និងអាងនានា ហើយត្រូវចាត់វិធានការ ថែរក្សាទឹកទុក ឱ្យបានល្អ ពេលទឹកទន្លេ ស្រកទៅវិញ។

 

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្ញើសារជម្រាបទៅ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៃបណ្តាខេត្ត ដែលមានភូមិសាស្រ្តជាប់ដងទន្លេថាៈ ដោយយោងតាមការព្យាករ អំពីស្ថានភាពកម្ពស់ ទឹកទន្លេ បានឲ្យដឹងថា ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប នឹងបន្តកើនឡើង ៣ ទៅ ៤ ថ្ងៃ បន្ថែមទៀត ក្នុងនោះ កម្ពស់ទឹកនៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ អាចនឹងកើនឡើងដល់ ជិតកម្រិតកម្ពស់ ៨ ម៉ែត្រ ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាៈ ” ចំពោះស្ថានភាពកម្ពស់ទឹក ដូចបានបង្ហាញជូន ខាងលើ ខ្ញុំសូមស្នើដល់អស់លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ដែលមានភូមិ សាស្ត្រ ជាប់នឹងដងទន្លេទាំងអស់ បង្កើនការយកចិត្តទុកដាក់ ក្នុងការទាញទឹកបញ្ចូល ព្រែក អាងភ្លិចទឹក និងបឹងបួរធម្មជាតិនានា ហើយត្រូវចាត់វិធានការ រក្សាទឹកនោះទុក ឲ្យបានល្អ នៅពេលទឹកទន្លេ ចាប់ផ្តើមស្រកចុះទៅវិញ ” ៕

ដកស្រង់ពី៖ រស្មីកម្ពុជា