បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២១ ខែកញ្ញា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៣លាននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៨រយនាក់។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។ វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៦២៣,៤៨៥ (ស្លាប់ ៤៣,២០៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៨១៣,៤២៩នាក់ (ស្លាប់ ១៦១,៩១៨នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,១២៥,២០៩នាក់ (ស្លាប់ ៣៧,១៧១នាក់)

* ថៃ ឆ្លងចំនួន ៤,៧៥៧,០៤៩នាក់ (ស្លាប់ ៣៤,៤៧១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,១៧៤,១០១នាក់ (ស្លាប់ ៦៦,៦៤៣នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,៥៦០,០២៨នាក់ (ស្លាប់ ១,៨៧៥នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៤១,២២៨នាក់ (ស្លាប់ ១៩,៤៩៥នាក់)

* ព្រុយណេ ឆ្លងចំនួន ៣១០,៥២២នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៨,៨៦១នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៩៤០នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New