បណ្តាញសង្គម

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

 

ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងទិសដៅខ្យល់ប្រែប្រួល បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ (Variable winds)។

ស្ថានភាពបែបនេះ និងតាមការព្យាករនឹងធ្វើឱ្យ ៖ កម្រិតទឹកភ្លៀងធ្លាក់នៅលើផ្ទៃប្រទេសនឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។

នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%៕

ដកស្រង់ពី៖ Fresh New